ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៣នាក់ទៅតុលាការ

សៀមរាប: នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ៣នាក់ និងវត្ថុតាងទៅកាន់តុលាការ ដើម្បីអនុវត្តនីតិវិធីតាមផ្លូវច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានឆ្មក់បង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនពីរកន្លែងផ្សេងគ្នា ស្ថិតនៅក្រុមទី៨ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំក្រុង ខេត្តសៀមរាប ដោយក្នុងនោះយុវជន៣នាក់ ដែលជួញដូរ និងប្រើប្រាស់ថ្នាំញៀន ត្រូវបានឃាត់ខ្លួននាំមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។

ជនសង្ស័យទាំង៣នាក់ ទី១. ឈ្មោះ ឃ្លោក និមល ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ឃាត់ខ្លួន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ទី២. ឈ្មោះ ប្រ៉ុញ ទ្បុង ភេទ ប្រុស អាយុ ២៧ឆ្នាំ  ស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ទី៣. ឈ្មោះ សំបូរ ភេទ ប្រុស  អាយុ ២៧ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង។

ក្នុងករណីបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀនរបស់សមត្ថកិច្ចប្រឆាំងគ្រឿងញៀន បានដកហូតម្សៅមេតំហ្វេតាមីន ម៉ាទឹកកកចំនួន០១កញ្ចប់ ជញ្ជីង ថ្លឹង០១គ្រឿងព្រមទាំងឧបករណ៍ ប្រើប្រាស់ និងសំភារះ វេចខ្ចប់ថ្នាំញៀនមួយចំនួនទូរស័ព្ទដៃ០១គ្រឿង។

ក្រោយពីធ្វើការសួរនាំរួច សមត្ថ កិច្ចបានរៀបចំសំណុំរឿងជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងបញ្ជូនទៅកាន់តុលាការនៅ រសៀលថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០១៦ ដើម្បី ចាត់ការបន្ត៕

s

មតិយោបល់