ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់ទូរសព្ទពីបុរសម្នាក់ដែលកំពុងអង្គុយលើម៉ូតូបានសម្រេច ព្យាយាមបើករត់ តែរត់មិនរួចត្រូវបានជនរងគ្រោះរត់ដេញពីក្រោយចាប់ទាញឲ្យដួល ក្របួចជាប់អ្នកបិទគូថម្នាក់ រួមនិងម៉ូតូ១គ្រឿង ចំណែក៣នាក់ទៀតរត់បាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦ និង៥០នាទី យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧
ស្ថិតនៅតាមបណ្ដោយផ្លូវ៩៩ កែងនិងផ្លូវ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ផល សុគុន ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សវិទ្យាល័យទួលអំពិល ស្នាក់នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកជនរងគ្រោះមានឈ្មោះ ឃៀង ជ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើការក្នុងភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FR-5187 តាមផ្លូវ៩៩ ពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា៤នាក់ បើកម៉ូតូ២គ្រឿងម៉ាកឌ្រីមសង់ ទាំង២មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GO-6361 និង១គ្រឿងទៀត មិនចាំស្លាកលេខ បើកស្របគ្នាមកពីក្រោយធ្វើសកម្មភាពឆក់ទូរសព្ទរបស់គាត់ម៉ាក OPOPs3 កំពុងតែអង្គុយចុចលេងបានសម្រេច ហើយព្យាយាមបើករត់ តែត្រូវជនរងគ្រោះទៅចាប់កាងម៉ូតូពីក្រោយបណ្ដាលឲ្យដួល ទើបចាប់បានជនសង្ស័យម្នាក់ រួមនិងម៉ូតូមួយគ្រឿង ចំណែក៣នាក់ទៀត យកទូរសព្ទបានហើយរត់ឡើងម៉ូតូគេចខ្លួនដោយសុវត្ថិភាព។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ យកជនសង្ស័ុយនិងម៉ូតូខាងលើដែលជាមធ្យាបាយឆក់ រួមទាំងជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងផងដែរ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍បឹងត្របែកដើម្បីសាកសួរនិងធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់