ព័ត៌មានជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីនចាក់វ៉ាក់សាំង AstraZeneca មុនបំពេញទស្សនកិច្ចទៅក្រៅប្រទេស

 

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន បានទទួលការចាក់វ៉ាក់សាំង AstraZeneca ដើម្បីបង្ការជំងឺ COVID-19 សម្រាប់ដូសដំបូងរបស់លោក នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមីនានេះ មុននឹងលោកត្រូវបំពេញដំណើរទស្សនកិច្ចទៅក្រៅប្រទេសដែលគ្រោងនឹងធ្វើឡើងនៅខែមិថុនាខាងមុខ។

លោក មូន ចេអ៉ីនមានវ័យ ៦៨ឆ្នាំបានទទួលការចាក់វ៉ាក់សាំងដូសដំបូងរបស់លោកនៅឯគ្លីនិកសហគមន៍មួយកន្លែងស្ថិតនៅក្បែរវិមានរដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងរដ្ឋធានីសេអ៊ូល។ ភរិយារបស់លោក មូន ចេអ៉ីន និងជំនួយការរបស់លោកចំនួន ០៩រូបទៀតដែលរួមដំណើរជាមួយលោក ក៏បានទទួលការចាកវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ផងដែរ។

ប្រទេសអាល្លឺម៉ង់, បារាំង និងអ៉ីតាលី រួមទាំងប្រទេសជាច្រើនទៀតបានចាប់ផ្ដើមប្រើប្រាស់វ៉ាក់សាំង COVID-19 អភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ឡើងវិញហើយ ក្រោយពួកគេបានផ្អាកដោយសារបារម្ភពីបញ្ហាសុវត្ថិភាព៕

ប្រភព៖ Reuters

មតិយោបល់