ព័ត៌មានកីឡា

Liverpool ត្រូវអ៊ុតចាំ១ប្រកួតចុងក្រោយទៀត

គិតត្រឹម៥ប្រកួតកន្លងមកនេះ ក្រុមហង្សក្រហម Liverpool នៅមិនទាន់កក់កៅអី សុវត្ថិភាព ក្នុងការឡើងទៅលេងវគ្គ ១៦ក្រុមចុងក្រោយ Champion League ឡើយ ដោយនៅមានពិន្ទុប្រទាញប្រទង់គ្នាជាមួយក្រុម Sevilla និង Spartak Moscow នៅឡើយ។

យ៉ាងណាវិញ Liverpool នៅតែមានសង្ឃឹមក្នុងការឡើងទៅកាន់វគ្គបន្តច្រើន ព្រោះថា​ការប្រកួតចុងក្រោយនេះ ក្រុមហង្ក្រហមនឹងបើកទ្វារ Anfield ទទួលក្រុមប្រទាញប្រទង់ Spartak Moscow ដើម្បីកាត់សេចក្តីរកក្រុមឡើងទៅកាន់វគ្គបន្ត។ សម្រាប់ការ​ទៅលេងបានត្រឹម ៣-៣ ក្នុងដីរបស់ក្រុម Sevilla យប់មិញនេះ បានបន្តឲ្យក្រុម Liverpool ឈរកំពូលតារាងដដែល ដោយមាន៩ពិន្ទុ តាមពីក្រោយដោយក្រុម Sevilla មាន៨ពិន្ទុ និងក្រុម Spartak Moscow មាន៦ពិន្ទុ។

យ៉ាងណាក៍ដោយ Liverpool ប្រកួតចុងក្រោយនេះ មិនចាំបាច់ឈ្នះឡើយ ដោយគ្រាន់តែអាចទប់ត្រឹមស្មើក៍ឡើងដែរ ក៍ប៉ុន្តែ ប្រសិនបើចាញ់វិញនោះ មិនធានាឡើយ ដោយត្រូវរង់ចាំអ៊ុត ការប្រកួតរវាងក្រុម Sevilla និងក្រុម Maribor បន្តទៀត។ អ្វីដែល Liverpool ត្រូវចៀសឲ្យផុត នៅការប្រកួតក្រោយនេះ គឺមិនត្រូវភ្លាត់ឲ្យចាញ់ ខណៈ Sevilla ឈ្នះ Maribor ឡើយ ព្រោះថា បើលទ្ធផលបែបនេះ Liverpool មិនអាចឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយឡើយ ថ្វីបើមានពិន្ទុស្មើ Spartak Moscow តែគិតការប្រកួតរវាងក្រុមទាំង២ ទាំងក្រៅដីនិងក្នុងដី Spartak Moscow ធ្វើបានល្អជាង។

ដូច្នេះហើយ ក្រុមហង្សក្រហម Liverpool ត្រូវតែចៀស​ចំណុចខាងលើនេះឲ្យបាន ដោយមិនចាំបាច់ឈ្នះ លេងបានត្រឹមស្មើ ក៍អាចឡើងទៅកាន់វគ្គបន្តទៀតដែរ។

https://www.youtube.com/watch?v=aWlc3rhJ0DE

មតិយោបល់