ស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Huawei បំពាក់កាមេរ៉ាភ្លោះមុនដំបូងបង្អស់របស់ពិភពលោក នឹងមកដល់កម្ពុជា នាចុងសប្តាហ៍នេះហើយ តាមរយៈកម្មវិធីសម្ពោធមួយ ដែលនឹងប្រារព្ធឡើងនៅផ្សារទំនើបអ៊ីអនម៉ល ជាន់ផ្ទាល់ដី។
នៅក្នុងកម្មវិធីដែលនឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៥-២៦ វិច្ឆិកានោះ នឹងមានការចូលរួមពីសំណាក់ចម្រៀង បង្ហាញម៉ូដ និងពិធីករល្បីៗ ដូចជា ក ញ្ញា មាស សុខសោភា លោករ៉ូលីន និងកញ្ញា ខៀវ សានសាណា ព្រមទាំងមានកម្មវិធីសប្បាយៗ និងមានការលេងហ្គេមដែលអាចចូលរួមដោយសេរីដើម្បីឈ្នះរង្វាន់ជាច្រើនដូចជា អាវយឺត ឧបករណ៍បំពងសំឡេង ដុំផ្ទុកភ្លើងសាកថ្មទូរសព្ទ ជាដើម។
ក្រៅពីនេះ ក្រុមហ៊ុនក៏នឹងមានការបើកឱ្យមហាជនទទួលយកបទពិសោធសាកល្បងប្រើប្រាស់ផលិតផលថ្មីៗរបស់ក្រុមហ៊ុន Huawei nova 2i, Huawei Mate 10 Pro, និង Huawei Matebook X ផងដែរ។
Huawei nova 2i គឺជាកំពូលស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលតែមួយគត់នាពេលបច្ចុប្បន្ន ដែលមានបំពាក់កាមេរ៉ាចំនួន ៤ គ្រាប់ (មុខពីរ ក្រោយពីរ) ក្រោមការរចនាឡើងក្រោមរបកគំហើញនៃបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនHuawei។ អេក្រង់របស់វា មានផ្ទៃលាតធំស្ទើរគ្មានស៊ុមព័ទ្ធជុំវិញ ទំហំ ៥.៩ អ៊ីញ ជាប្រភេទ FullView Display អាចបញ្ចាំងពណ៌ភ្លឺច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ល្អឥតខ្ចោះសម្រាប់ការទស្សនាភាពយន្ត ស្តាប់តន្រី្តចម្រៀង មើលវីដេអូតាមយូធូប ប្រើប្រាស់បណ្តាញសង្គម និងកម្មវិធីកម្សាន្តផ្សេងៗ រាប់បញ្ចូលទាំងការថតវីដេអូផ្សាយផ្ទាល់ ឬហៅទូរសព្ទចេញជាវីដេអូជាដើម។
កាមេរ៉ាភ្លោះក្រោយរបស់វា មានទំហំ ១៦/២ មេហ្គាភិចសែល ភ្ជាប់មកជាមួយមុខងារថតរូបភាព-វីដេអូអាជីព និងពិសេសៗជាច្រើន HDR, Light Painting, Slo-mo, Time-lapse, Filter, Effect, ជាដើម ហើយចំណែកកាមេរ៉ាភ្លោះមុខមានទំហំ ១៣/២ មេហ្គាភិចសែល ភ្ជាប់ជាមួយនឹងមុខងារ Smart Selfie Toning Flash, Pro Mode, Portrait, Wide Aperture, Effect, Bokeh អាចជួយឱ្យការថតរូបបែប Selfie កន់តែមានភាពស៊ីវិល័យ និងរស់រវើក។
ស្មាតហ្វូនដែលត្រូវបានគេផ្តល់រហ័សនាមថា អាភ្នែក ៤ នេះ ប្រើប្រាស់បន្ទះឈីប Kirin 659 អមដោយ RAM ទំហំ ៤ ជីហ្គាបៃយ៍ និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៦៤ ជីហ្គាបៃយ៍ ដែលអាចបន្ថែមមេម៉ូរីកាតខាងក្រៅទំហំ ២៥៦ ជីហ្គាបៃយ៍ ហើយវាប្រើប្រាស់ថ្មថាមពល ៣,៣៤០ មីល្លីអំព៊ែរម៉ោង ដើរដោយប្រព័ន្ធ Android Nougat ជាមួយផ្ទាំងដំណើរការកម្មវិធី EMUI 5.1 និងត្រូវបានដាក់លក់ក្នុងតម្លៃ ៣២៩ ដុល្លារ។
គួរបញ្ជាក់ថា កន្លងមកនេះ Huawei nova 2i មានការបើកឱ្យកម្ម៉ង់ទិញទុកមុនពីរលើកមកហើយ ហើយវាត្រូវបានក្រុមហ៊ុនអះអាងថា ទទួលបានការគាំទ្រ និងស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងពីសំណាក់យុវវ័យ ដោយដាក់មកអស់ៗតែម្តង៕
មតិយោបល់