ព័ត៌មានជាតិ

យុវជនម្នាក់ ជាសិស្សសាលា ជិះម៉ូតូដួលដោយខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ព្រះសីហនុ: នៅវេលាម៉ោង៨យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង យុវជនម្នាក់ជាសិស្សសាលា បានជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យស្លាប់បាត់បង់នូវអាយុជីវិត បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតតាមដងផ្លូវ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ ឌិន ដេវិត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យសាកសពជនរងគ្រោះ ធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅតម្កល់ទុកនៅវត្តលើ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់