ភ្នំពេញៈ ផ្អើលសមត្ថកិច្ចនិង អ្នកសាព័ត៌មានទាំងព្រឹក បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រពន្ធមានសាហាយនាំចូលដេកក្នុងបន្ទប់ជួល តែធាតុពិត អ្វីដែលសមត្ថកិច្ចចុះទៅដល់ ជារឿងជម្លោះក្នុងគ្រួសារ ដោយសារការរស់នៅមិនចុះសម្រុងគ្នា បែរជាស្រែកប្តឹងរាយការណ៍ទៅសម្ថិតកិច្ចថា ប្រពន្ធមានសាហាយទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ A៦២៤ ជាន់ទី៦ ខាងក្រោយផ្ទះឡ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភាគីខាងស្រី ឈ្មោះ ពៅ ចន្តា ហៅ ស្រីនាង អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ ជាមួយមិត្តភក្តិ មានស្រុកកំណើត ភូមិស្នាយព្រឹម ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកភាគីខាងប្រុស ឈ្មោះ យឹម រិទ្ធី អាយុ២៧ឆ្នាំ មុខរបរ រដ្ឋបាលក្រុមហ៊ុន ស្នាក់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកកំពង់បាយ ខេត្តកំពត ។
តាមសម្តីភាគីខាងប្តីហេងស៊យ បានឲ្យដឹងថា ខ្លួនមានប្រពន្ធទី១ មានកូន រួចហើយ មកយកនារីខាងលើ ធ្វើជាប្រពន្ធម្នាក់ទៀត បានគ្នា៧ឆ្នាំមកហើយ មានកូនប្រុសម្នាក់អាយុ៥ឆ្នាំ រស់នៅឯស្រុក ជាមួយជីដូនខាងស្រី តែដោយសារមួយរយៈនេះ សង្ស័យប្រពន្ធខ្លួនលួចមានសាហាយ ចេះតែគេចមុខពីខ្លួន ទើបខ្លួនតាមស្វែងរក ទីបំផុតរកឃើញបន្ទប់ជួល ប្តឹងសម្ថិតកិច្ចថាមានសាហាយតែម្តង ហើយមិនសុខចិត្ត ក៏ទាមទារយកកូន និងឲ្យសងជំងឺចិត្តទៀត ។
ចំណែកភាគីខាងស្រីវិញ បានបដិសេធទាំងអស់រាល់ការចោទប្រកាន់ថាខ្លួនមានសាហាយ មិនពិតដូចចោទឡើយ ក្រោយពីបានគ្នាជាប្តីប្រពន្ធហេងស៊យ រស់នៅមិនចុះសម្រុងគ្នា ប្តីវិញទេដែលតែងតែប្រើអំពើហិង្សាមកលើខ្លួន ទ្រាំលែងបាន សុំដើរចាកចេញ ទៅស្នាក់នៅបន្ទប់ជាមួយមិត្តភក្តិ ដែលគេមានប្តី ប្រពន្ធកូនរបស់គេនៅជុំគ្នា ដើម្បីគេចពីទារុណកម្ម ផ្លូវចិត្ត រាងកាយរបស់ប្តី អស់រយៈពេលជាង១ខែមកហើយ ទើបតែនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តាមរកឃើញចោទថានាំសហាយមកដេកទៅវិញ ។
ភាពចម្រូងចម្រាស់ របស់ប្តីប្រពន្ធខាងលើ ផ្អើលសមត្ថកិច្ចចុះទៅអន្តរាគមន៍ នាំអ្នកទាំង២ទៅនិយាយគ្នា នៅសាលាសង្កាត់ចោមចៅ១ សាកសួរនាំ ដឹងសព្វរឿង មន្រ្តីសង្កាត់ពន្យល់អប់រំណែនាំជៀសវាង ប្រើអំពើហិង្សាក្នុងគ្រួសារ មួយសន្ទុះ ភាគីខាងប្តី ឡើងជិះម៉ូតូឌុបចាកចេញទៅបាត់ ចំណែកភាគីខាងស្រី ក្នុងអារម្មណ៍ភ័យខ្លាច សុវត្ថិភាពផ្ទាល់ខ្លួន អង្គុយរងចាំសាច់ញាតិ ក្រុមគ្រួសារមកទទួលយកវិលត្រឡប់ទៅស្រុកកំណើតវិញ ក្នុងគោលជំហរមួយ ឈប់យកហើយប្តី ធុននេះ ស្គាល់តែទឹកភ្នែក មិនដែលមានសុភមង្គល ក្នុងគ្រួសារផងនោះ ៕
មតិយោបល់