ព័ត៌មានជាតិ

សហភាពអឺរ៉ុបនឹងអនុញ្ញាតឱ្យជនជាតិអាមេរិកដែលចាក់វ៉ាក់សាំងរួច ធ្វើដំណើរមកកាន់អឺរ៉ុប

 

(ព្រុចសែល)៖ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថាប្រជាជនអាមេរិកទាំងអស់ដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់ នឹងអាចធ្វើដំណើរមកកាន់ប្លុកនេះវិញ ចាប់ពីរដូវក្តៅខាងមុខនេះ។

បើតាមលោកស្រី Ursula von der Leyen សមាជិកទាំង ២៧ប្រទេសរបស់សហភាពអឺរ៉ុប គាំទ្រដោយឥតលក្ខខណ្ឌ ចំពោះការសម្រេចចិត្តខាងលើ ដោយប្រជាជនអាមេរិកណាក៏ដោយ ដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ត្រូវបានអនុម័តឲ្យប្រើដោយ និយ័តករឱសថអឺរ៉ុប (EMA) នោះនឹងអាចធ្វើដំណើរមកកាន់អឺរ៉ុបឡើងវិញ។

ក៏ប៉ុន្តែលោកស្រីមិនបានបញ្ជាក់់ អំពីថ្ងៃកំណត់ជាក់លាក់នោះឡើយ នៃការបើកឲ្យធ្វើដំណើរសេរី ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួច មកពីសហរដ្ឋអាមេរិកនោះ។ សហភាពអឺរ៉ុបបានបិទការធ្វើដំណើរមិនចាំបាច់ ជាមួយសហរដ្ឋអាមេរិក អស់រយៈពេលជាងមួយឆ្នាំទៅហើយ ដែលជាវិធានការទប់ស្កាត់ ការឆ្លងរាតត្បាតដ៏អាក្រក់នៃជំងឺ COVID-19៕

AFP៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១

មតិយោបល់