ព័ត៌មានជាតិ

ចម្លែក! បុរសម្នាក់​ចុះមុជទឹកទាញផ្ទះ ត្រូវពាងទ្រផ្ទះស្រូប បណ្តាលស្លាប់

​កំពង់ឆ្នាំងៈ លោកមេប៉ុស្តិ៍ឆ្នុកទ្រូ បានប្រាប់ Post News ថា មានករណីបុរសម្នាក់​​​បានចុះមុជទឹក ដើម្បីទាញផ្ទះដែលបណ្តែតលើទឹក ស្រាប់តែពាងទឹកដែលនៅទ្រផ្ទះនោះ បានស្រូបបុរស​ខាងលើចូលទៅក្នុងពាង បណ្តាលឲ្យថប់ដង្ហើមស្លាប់តែម្តង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានអាយុប្រហែល៣៧ឆ្នាំ មានកូន៤នាក់នៅក្នុងបន្ទុក។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ រួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់