ព័ត៌មានបច្ចេកវិទ្យា

ស្ព័ត Mate 10 ថ្មី ៣ នេះ Huawei បាញ់ Samsung ឡើងម៉ាឆ្ងាញ់!

តាមរយ:វីដេអូស្ព័តជាស៊េរីថ្មី ៣ ទើបបង្ហោះចូល YouTube នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានបង្អួតពីស្មាតហ្វូនស៊េរីថ្មី Mate 10 ដែលទើបប្រកាសចេញកាលពីខែមុន ធៀបទៅនឹងផលិតផលគូប្រកួតប្រជែងខ្លួនពី Samsung ឡើងឡូយ (ម៉ាកទូរសព្ទមិនមានបង្ហាញនោះទេ តែគេអាចដឹងច្បាស់ថាជា Galaxy S8 ដែលទំនងជាម៉ូឌែល +)។

ក្នុងនោះ វីដេអូទីមួយ Huawei រំលេចតួអង្គយុវវ័យម្នាក់ប្រើប្រាស់ Mate 10 Pro និង Galaxy S8+ នៅម្ខាងម្នាក់នៃអេក្រង់ក្នុងពេលដំណាលគ្នា។ វីដេអូបង្ហាញ​ថា ពេលគេប្រើ Galaxy S8+ គឺមានភាពស្មុគស្មាញច្រើនទាក់ទងថាមពលថ្ម ដោយត្រូវការសាកជាប់គ្រប់ពេល ខណ:ពេលប្រើ Mate 10 Pro គឺគេគ្មានការលំបាកដូច្នោះទេ។

//www.youtube.com/watch?v=MkLTTPh5q6U

ចំណែកវីដេអូពាណិជ្ជកម្មពីរផ្សេងទៀត Huawei ចង់ប្រៀបធៀបសមត្ថភាពដំណើរការប្រើប្រាស់ និងកាមេរ៉ាថតរូប Mate 10 ជាមួយស្មាតហ្វូនដទៃ ដែលវាបំពាក់ដោយបន្ទះឈីប Kirin 970 ថ្មី និងកាមេរ៉ាបំពាក់បច្ចេកវិទ្យា Leica។

//www.youtube.com/watch?v=G7EDoF87x4A

//www.youtube.com/watch?v=kasios1nyyo

គួរបញ្ជាក់ថា នៅចុងសប្តាហ៍នេះ ក៏នឹងមានការតាំងបង្ហាញ និងការបើកឱ្យមហាជនប្រើប្រាស់សាកល្បងនៅស្មាតហ្វូនស៊េរីថ្មីៗពីក្រុមហ៊ុន Huawei នៅឯកសារទំនើបអ៊ីអនម៉ល ជាន់ផ្ទាល់ដៃ ហើយក្នុងនោះក៏មាន Mate 10 ផងដែរ៕

ប្រភពព័ត៌មាន: phonearena

មតិយោបល់