ភ្នំពេញៈ យុវជនម្នាក់ក្រោយមកពីមើលបាល់ទាត់រវាងក្រុមកម្ពុជា និងឆៃនីស តាយប៉ិ រួចហើយ ក៏មកយកម៉ូតូនៅកន្លែងផ្ញើវិញ ស្រាប់តែអត់ឃើញម៉ូតូ ដោយម្ចាស់ពិតគឺបានត្រឹមកាន់សំបុត្រផ្ញើមកបង្ហាញតែប៉ុណ្ណោះ។
ហេតុការណ៍បន្លំយកម៉ូតូពីកន្លែងផ្ញើនេះ បានកើតឡើងនៅរាត្រីថ្ងៃទី០៧ ខែមិថុនា ជាថ្ងៃប្រកួតបាល់ទាត់ជំរុះជើងឯកទ្វីបអាស៊ី AFC Asian Cup ហើយបានយកម៉ូតូទៅផ្ញើទីតាំងមួយកន្លែង នៅជាប់នឹងរបងស្តាតតែម្តង ត្រង់ចំណុចផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។ ម៉ូតូដែលបាត់នោះ គឺហុងដាឌ្រឹមសេ១២៥ ពណ៌ខ្មៅ ភ្នំពេញ -1FN-5472 សេ៊រី២០១៦។
ក្រោយហេតុការណ៍កើតឡើង ដោយនិយាយមិនត្រូវគ្នា ម្ចាស់ម៉ូតូ គឺបានយកកាតគ្រីម៉ូតូមក ដើម្បីឲ្យម្ចាស់ទីតាំងផ្ញើដែលទទួលផ្ញើម៉ូតូខាងលើនោះទទួលខុសត្រូវផងដែរ៕
https://youtu.be/_BmRyFDCjLw
https://youtu.be/iqgIk7ZFsoA
មតិយោបល់