ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់បន្ទប់ចាប់ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពគាស់ទ្វារបន្ទប់បំណងចង់លួចរបស់មានតម្លៃ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួល នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ចាស់បន្ទប់ដែលមានឈ្មោះ ប៉ន នាង អាយុ២៩ឆ្នាំ មុខរបរ កម្មការនី រោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង ខាងលើ បានបញ្ជាក់ឲ្យដឹងថានៅមុនពេលកើតហេតុរូបខ្លួនបានចាក់សោបន្ទប់រួចចេញទៅធ្វើការដូចសព្វដងដោយមិនបានខ្វល់ពីបញ្ហាការគាស់បន្ទប់នេះឡើយ លុះទៅធ្វើការរហូតដល់ម៉ោង១១ថ្ងៃត្រង់ទើបចេញពីធ្វើលុះដល់ពេលចេញក៏ធ្វើដំណើរមកញាំបាយនៅផ្ទះដូចសព្វដង ពេលធ្វើដំណើរមកដល់បន្ទប់ក៏ស្រាប់តែឃើញជនសង្ស័យខាងលើ ដែលមានឈ្មោះ ថុល ភី អាយុ២០ឆ្នាំ មុខរបរ កូនជាងដែក ស្នាក់នៅបន្ទប់ ភូមិត្រពាំថ្លឹងដូចគ្នា នៅក្នុងបន្ទប់តែម្តងកំពុងតែរុះរើរបស់របរនៅក្នុងបន្ទប់ ឃើញដូចឆ្នេះក៏បានផ្អើលឆោឡោដល់ប្រជាពលរដ្ឋនៅក្បែរនោះក៏បាននាំគ្នាចាប់ឃាត់ខ្លួនដើម្បីឲ្យសមត្ថកិច្ចយកទៅសួរនាំនិងចាត់វិធានការតាមនិតិវិធីច្បាប់៕
មតិយោបល់