ព័ត៌មានជាតិ

First News៖ រថយន្តបុកគ្នា កៀបតៃកុងក្នុងរថយន្តស្លាប់យ៉ាងរន្ធត់!

​ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហ៊ីយ៉ាន់ដាយនិងរថយន្តឡិចស៊ីស បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់យ៉ាងរន្ធត់ របួស៤នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ​។
ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត ក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕


មតិយោបល់