ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីសRX300 មួយគ្រឿងឆ្លងស្តុបស្រាប់តែវ៉ាក់អឺជាមួយបុរសម្នាក់ជិះម៉ូតូម៉ាកវេវមួយគ្រឿង បណ្តាលឲ្យបុកចូលក្រោមរថយន្តបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០យប់ ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តមកែងផ្លូវម៉ៅសេទុង សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX-300 ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AF-3751 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយគ្រួសារពេលស្តុបពណ៌បៃតងក៏ឆ្លងកាត់មក ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1S-9556 បើកបរដោយបុរសម្នាក់មិនគោរពភ្លើងសញ្ញាចរាចរណ៍ ក៏ត្រូវរថយន្តបុកម៉ូតូចូលក្រោមរថយន្តបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល រីឯម៉ូតូនឹងរថយន្តរងការខូចខាតយ៉ាងដំណំទាំងសងខាង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញមកឲ្យធ្វើការចរចាគ្នាមួយសន្ទុះធំមិនត្រូវគ្នាមានតែទាស់ពាក្យសម្តីគ្នាហើយសមត្ថកិច្ចជំនាញក៏វាស់វែងយករថយន្តនឹងម៉ូតូយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់៕
មតិយោបល់