ព័ត៌មានជាតិ

កាន់តែសាហាវហើយ! បាតុភូតខ្យល់កន្រ្តាក់បណ្ដាលឲ្យរលំផ្ទះប៉ើងដំបូលរលំដើមឈើ

តាកែវ: កាលពីវេលាម៉ោង ៧និង៥នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ រលំផ្ទះប៉ើងដំបូល រលំដើមឈើ ហេតុការណ៍នេះ កើតឡើងក្នុងភូមិអង្គរជ្តៀក ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ចំនួន ១៣ខ្នងដែលមានម្ចាស់ឈ្មោះដូចខាងក្រោម៖
១/ សៀង សៀវហៀក ភេទស្រី អាយុ ៤០ឆ្នាំ ប៉ើងដំបូលស៊ីប្រូអស់៨សន្លឹក
២/ នៅ ធឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ប៉ើងដំបូលរោងបាយ
៣/ យិត សុងលី ភេទប្រុស អាយុ ៥៨ឆ្នាំ ប៉ើងស័ង្ហសីអស់៤សន្លឹក
៤/ ណុល ធី ភេទស្រី អាយុ ៦៦ឆ្នាំ ប៉ើងស៊ីប្រូ អស់៧សន្លឹក
៥/ ម៉ែន សេង ភេទប្រុស អាយុ ៦៩ឆ្នាំ ប៉ើងធ្លាក់ក្បឿង និងដាច់យ៉ាក
៦/ ងេន សុផាត ភេទស្រី អាយុ ៥៨ឆ្នាំ ប៉ើងធ្លាក់ក្បឿង
៧/ សៀ ឡេង ភេទស្រី អាយុ ៤៥ឆ្នាំ ប៉ើងស័ង្ហសី៧សន្លឹក
៨/ ឆេង ហៃ ភេទស្រី អាយុ ៦៧ឆ្នាំ ប៉ើងស័ង្ហសីអស់១៧សន្លឹក
៩/ សៀន​ លឿន ភេទស្រី អាយុ ៧៩ឆ្នាំ ប៉ើងដំបូលស័ង្ហសីចំនួន៦សន្លឹក
១០/ ជុំ ពុក ភេទប្រុស អាយុ ៣៨ឆ្នាំ រលំរោងបាយ
១១/ ឈីម សែត ភេទស្រី អាយុ ៧៧ឆ្នាំ រលំរោងគោ
១២/ ប៊ិច ភឿន ភេទស្រី អាយុ ៤២ឆ្នាំ ដាច់តាកទាំងស្រុង
១៣/ ទៀង លាប់ ភេទស្រី អាយុ ៦៧ឆ្នាំ ប៉ើងដាច់តាកចេញពីផ្ទះទាំងស្រុង ។

* ចំណែកភូមិធ្លកដំណាក់ហ្លូង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវមានចំនួន៖
១/ឈ្មោះ ស កុសល ភេទប្រុស អាយុ ៨២ឆ្នាំ ធ្លាក់តាក
២/ឈ្មោះ គឹម ទូច ភេទស្រី អាយុ ៣៧ឆ្នាំ ធ្លាក់តាក
៣/ឈ្មោះ កាំ សេងលី ភេទស្រី អាយុ ៣៣ឆ្នាំ ដាច់តាក
៤/ឈ្មោះ ងិន ជុំ​ ភេទប្រុស អាយុ ៤០ឆ្នាំ ដាច់តាករោងបាយ៕

មតិយោបល់