ព័ត៌មានជាតិ

ប្រយត្ន័បងប្អូន រឿងស្មានមិនដល់! ឃើញឱកាសគេជួបគ្រោះថ្នាក់ចរាចរណ៍ បន្លំខ្លួនជាមន្ត្រីនគរបាលពាក់អាវឡូហ្គូ ប៉ូលិស ដេញតាមឃាត់គេមកវិញរួចយកម៉ូតូជិះរត់បាត់

​ភ្នំពេញៈ បុរស​ម្នាក់ ​ខណៈដែលកំពុងជិះ​ម៉ូតូ​ចេញពី​កន្លែង​ចាក់​សាំង ​ដើម្បី​កម្តៅម៉ាស៊ីន​ត្រូវ​ ម៉ូតូ​មួយគ្រឿងបុក​ពីក្រោយ​បណ្តាលឲ្យរង​របួសស្រាល​ដោះស្រាយ​គ្នា​ចប់​ហើយ ក៏ជិះម៉ូតូរបស់ខ្លួន​ចេញ​បាន​ប្រមាណ​ជាង​១០០​ម៉ែ​ត្រ ត្រូវ​ជនសង្ស័យ​ពាក់​អាវធំ​មាន​អក្ស​ប៉ូ​លិ​សបាន​បន្លំ​ជា​សមត្ថកិច្ចដើម្បីហៅ​ទៅ​ដោះស្រាយ​ម្តងទៀត មានអីយក​ម៉ូតូ​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល។

ហេតុការណ៍នេះ បង្ក​ឲ្យមានកា​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៩​និង​៤០នាទី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ​ទល់មុខ​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

ជន​រង​គ្រោះ​មានឈ្មោះ រ៉េ​ត តុលា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​កា​រាស់​សាំង ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​អង្គ​របា​នទី​១ ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម។

ជនរងគ្រោះអះអាងថា មុន​ពេល​កើតហេតុ ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​​ម៉ាក​ហុងដា​ឌ្រី​ម១២៥ ស៊េ​រ៊ី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1FQ-9767 ចេញ​ពី​កា​រាស់​សាំង​តេ​លា ​ផ្លូវជាតិ​លេខ​៣ ​ដើម្បី​សាក​កម្ដៅ​ម៉ាស៊ីន លុះ​បើក​មក​ដល់​ចំណុច​មុខ​បុរី​ពិភព​ថ្មី ​ត្រពាំង​ថ្លឹង​ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុ​ក​ពី ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ បាន​បើក​បុក​ពីក្រោយ​បណ្តាលឲ្យដួល​រង​របួសស្រាល​រៀងខ្លួន បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​និយាយ​ថា របួសស្រាលទេ ​ចេះ​អនុគ្រោះ​ឲ្យ​គ្នា​ទៅ ទើប​ព្រម​ និង​បានបើក​ម៉ូតូ​ចេញ​បាន​១០០​ម៉ែត្រ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយសាគី​លេត ពណ៌​ខ្មៅ មាន​ម្នាក់​ពាក់​អាវធំ​ ពណ៌​ខ្មៅ​មាន​អក្សរ ប៉ូលីស ហើយ​បាន​និយាយ​ថា ឈប់​ៗ​ជិះ​ម៉ូតូ​ចេញ​ទៅ​ណា​មិន​ទាន់​និយាយ​គ្នា​នឹង​គ្នា​ចប់​ផង បើ​ករត់​មែន​ តោះ​នាំ​គ្នា​ទៅ​ដោះស្រាយ​វិញ និងបានដឹក​ជន​រង​គ្រោះ​ទៅ​វិញ​បាន​បន្តិច ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ខាងលើ​ក្នុងចំណោម២នាក់ខាងលើ ដាក់​ជន​រង​គ្រោះ​ចុះ ហើយ​បើក​ចេញ​យ៉ាង​លឿនគេច​ខ្លួន​បាត់អស់ភ្លាមៗតែម្តង។

ក្រោយ​ពេល​កើតហេតុ ​ជន​រង​គ្រោះ​ខាងលើ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​១​ដើម្បី​ឲ្យសមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ខាងលើ​មក​ផ្តន្ទាទោស​តាម​និតិវិធីច្បាប់ ៕

មតិយោបល់