ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូបុកគល់ឈើស្លាប់មួយរំពេច នៅខេត្តកោះកុង

កោះកុង: កាលពីវេលាម៉ោង ១២និង៣០នាទីយប់ឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៤៨ ស្ថិតភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បង្កឡើងដោយបុរសម្នាក់ជិះម៉ូតូបុកគល់ឈើស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សពជនរងគ្រោះមានឈ្មោះ ឯម មករា ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរកម្មករវាយថ្ម ស្នាក់នៅបណ្តោះអាសន្នភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង បច្ចុប្បន្នបានប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់