ព័ត៌មានបច្ចេកវិទ្យា

កំណែ iOS 11 ថ្មី! កែបញ្ហាចាស់កើតបញ្ហាថ្មី ត្រង់កន្លែងដដែល

កាលពីនៅ iOS 11.1.1 អ្នកប្រើប្រាស់ទូរសព្ទដៃ iPhone ជួបបង្ហាញ​លោតតួអក្សរពី i ទៅ A[?] ម្តងរួចទៅហើយ។ ក្រោយមក កំហុសឆ្គងលើមុខងារ autocorrect នេះក៏ត្រូវបានដោះស្រាយ តាមរយៈកំណែ iOS 11.1.2

ប៉ុន្តែ ឥឡូវនេះ វាក៏បានពាំនាំ​មកនូវកំហុសឆ្គងថ្មីមួយផ្សេងទៀតផងដែរ ត្រង់មុខងារដដែល។ ពោលគឺ ប្រសិនបើអ្នកប្រើប្រាស់វាយបញ្ចូលពាក្យ “it” ឬ “is” វានឹងលោតកែទៅពាក្យ “I.T” ឬក៏ “I.S,” ដោយឯកឯង។

ទោះយ៉ាងណា បញ្ហានេះអាចដោះស្រាយបានតាមរយៈការប្រើមុខងារ Text Replacement នៅក្នុងកម្មវិធី Settings -> General -> Keyboard ដោយវាយបញ្ចូលពាក្យ “it” ទាំងក្នុងប្រអប់ Shortcut និង Phrase ហើយធ្វើដូចគ្នានេះ ចំពោះពាក្យ “is”។

ក្នុងករណីដំណោះស្រាយនេះនៅតែគ្មានប្រសិទ្ធិភាព លោកអ្នកអាចចូលទៅបិទ​មុខ​ងារ autocorrect នៅក្នុង Settings -> General -> Keyboard បាន ហើយ​វានឹងលែងមានបញ្ហាដូចខាងលើតទៅទៀតជាមិនខាន។ បន្ទាប់មកនៅពេល Apple បញ្ចេញកំណែ​ iOS 11 ថ្មីមួយផ្សេងទៀត ដើម្បីលុបបំបាត់បញ្ហានេះ លោកអ្នកអាចបើកមុខងារ autocorrect ប្រើឡើងវិញបាន៕

 

មតិយោបល់