រយៈពេលប៉ុន្មានថ្ងៃមកនេះ នៅមិនទាន់លេចសញ្ញាណាមួយដែលបញ្ជាក់ថា យន្តហោះ Boeing 777-200 របស់អាកាសចរស៊ីវិល ប្រទេសម៉ាឡេស៊ី អាចនឹងឃើញដាន ឬបំណែកនោះឡើយ ។ បើទោះបីជាឃើញបំណែកខ្លះៗ មែនពិត តែខាងក្រុមអាកាសចរណ៍មួយនេះ បានឆ្លើយតបភ្លាមៗថា បំណែកនោះ មិនមែនជាប្រភេទយន្តហោះ Boeing 777-200 ដែលផ្ទុកអ្នកដំណើរ ជាង ២៣៩ នាក់ នោះទេ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ស្រាប់តែក្រុមអ្នកវិភាគ គិតដោយលក្ខណៈប្លែកៗ ដោយមិនគួរឲ្យជឿសោះឡើយ នោះគឺការបង្កើតវីដេអូឃ្លិបមួយ ដោយអះអាងថា យន្តហោះដែលបានបាត់ដាន ដោយគ្មានដំណឹងនេះ វាហោះឆ្លងទៅកាន់អតីតកាល ក្នុងអំឡុងឆ្នាំ ១៩៥៥ ទៅវិញ ។ វាពិបាកនឹងជឿដែរ ថាអភូតហេតុនេះ អាចកើតមាននោះ តែទោះជាយ៉ាងណាក៏មានផ្នត់គំនិតគិតតិចៗដែរ ថាវាអាចនឹងកើតមានឡើង។ ដោយសារតែ ក្រុមអ្នកស្រាវជ្រាវជាង ១០ ប្រទេសដែលបានដុតដៃដុតជើង រកយន្តហោះ Boeing 777-200 នោះមិនឃើញ ទើបក្រុមអ្នកវិភាគ បានបង្កើតគំនិតថ្មីមួយឡើង ។
សូមបញ្ចាក់ផងដែរថា យន្តហោះ Boeing 777-200 ដែលបានបាត់ដាននោះ គេនៅមិនទាន់សន្និដ្ឋានបានថា ជាការធ្លាក់ ឬ ការចាប់ជំរិតនោះទេ ។ ខណៈដែលព័ត៌មានពីព្រឹកមិញនេះបានបញ្ជាក់ថា ទូរស័ព្ទក្រុមគ្រួសារទាំង ១៩ ដែលជិះនៅលើយន្តហោះនោះ ខលចូលតែគ្មានអ្នកណាលើកនោះទេ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់