រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើលិខិតជម្រាបជូន អភិបាលរាជធានី ខេត្ត រៀបចំចាត់ចែងត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩
ខ្ញុំសូមជម្រាបជូនឯកឧត្តម លោកជំទាវអភិបាល
នៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ជ្រាបថា ដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋនានាក្នុងរាជធានី-ខេត្តក្រសួងស្នើឲ្យត្រៀមបំរុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ ដែលគ្មានរោគសញ្ញា និងករណីជំងឺស្រាល ក្នុងលក្ខខណ្ឌដែលមានការរាតត្បាតធ្ងន់ធ្ងរជាយថាហេតុ ដែលហួសពីចំណុះនៃមន្ទីរពេទ្យរដ្ឋ ឬកន្លែងព្យាបាលដែលឯកឧត្តម លោកជំទាវ បានរៀបចំរួចជាស្រេចហើយ។ ការត្រៀមបំរុងនេះត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុម និងដឹកនាំដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។
ក្រសួងនឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងនោះ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP)ដែលក្រសួងនឹងរៀបចំជូន។
មតិយោបល់