ព្រៃវែងៈ កាលពីវេលាម៉ោង ១ និង១៥ នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីពុលត្រីកំពតមួយ បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះមានឈ្មោះ សំ ឡី ភេទស្រី អាយុ ៤៤ ឆ្នាំ រស់នៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្រោយកើតហេតុ ត្រូវបានដឹកទៅព្យាបាលនៅពេទ្យឯកជនមួយ ក្នុងភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ប៉ុន្តែមិនទាន់ដល់ពេទ្យផង ក៏បានដាច់ខ្យល់ស្លាប់ត្រឹមពាក់កណ្តាលផ្លូវ ទើបក្រុមគ្រួសារសាច់ញាតិដឹកយកមកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់