ភ្នំពេញៈ បុរសជាជនជាតិចិនម្នាក់ បើករថយន្តឡង់គ្រឺស័រឆ្លងផ្លូវមិនប្រុងប្រយ័ត្ន បុកម៉ូតូឌ្រីមសង់ អូសជាប់ក្រោមរថយន្ត បណ្តាលឲ្យបុរសម្នាក់ខ្ទាតទៅលើខឿនផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម កែងផ្លូវ២៥៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ1K-3626 បើកបរតាមបណ្តោយមហាវិថីព្រះនរោត្តម ទិសដៅពីជើងមកត្បូង ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡង់គ្រឺស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2M-2136 បើកបរដោយបុរជាជនជាតិចិន បត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្នក្នុងល្បឿនលឿន ទិសដៅពីត្បូងបត់ទៅលិច ក៏បុកជាមួយម៉ូតូកៀបជាប់ក្រោមរថយន្តនិងមនុស្សផ្លោងទៅលើខឿនបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូត្រូវបានសម្ថកិច្ចជំនាញចរាចរណ៍ក្រុងបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូនិងជនបង្កទៅសាកសួរនិងទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមនិតិវិធីច្បាប់បន្តទៀត៕
https://youtu.be/6_WeqAmpKTc
មតិយោបល់