ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់បានវង្វេងផ្លូវទៅកន្លែងកូនធ្វើការ ដើរពេញមួយយប់។ តាមការបកស្រាយរបស់អ៊ំប្រុសដែលវង្វេងនោះបានបញ្ជាក់ថា គាត់មានឈ្មោះ រស់ ចំណាន ថ្ងៃខែកំណើត ៩.៥.១៩៦៧ ភេទប្រុស អាយុ ៦០ឆ្នាំ ស្រុកកំណើត នៅ ភូមិដីក្រហម ឃុំ មេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ រូបគាត់បានមកលេងកូននៅឯជាយក្រុងភ្នំពេញ រាជធានីភ្នំពេញ គាត់បានបន្ថែមទៀតថា កូនរបស់គាត់១មានឈ្មោះ សុត កុសល ២មានឈ្មោះ សុត សុផល ៣ សុត វណ្ណះ អ្នកទាំង៣សុទ្ធតែជាងដែកដូចគ្នា។
គាត់បានបញ្ជាក់ទៀតថា កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ រូបគាត់បានមកពីខេត្តស្វាយរៀង ធ្វើដំណើរដោយរថយន្តតាក់ស៊ី ដើម្បីមកលេងកូនរបស់គាត់ដែលធ្វើការនៅ ភ្នំពេញ លុះពេលមកដល់កន្លែងដែលកូនធ្វើការលុះដល់ពេលយប់ជ្រៅប្រហែលម៉ោង១១យប់ថ្ងៃខែដដែលរូបគាត់បានចុះពីកន្លែងគេងមករកកន្លែងបត់ជើងតូចក៏ស្រាប់ដើរចេញដោយមិនដឹងខ្លួនតែម្តងរហូតដល់ម៉ោងប្រហែល៧ព្រឹកនៅតែរកកន្លែងកូនមិនទាន់ឃើញទៀតរួចមកប្រជាពលរដ្ឋបានឃើញរូបគាត់ក៏បានសួរដំណើររឿង រួចក៏នាំគាត់មកប៉ុស្តិ៍នគរបាលចោមចៅតែម្តងដើម្បី រង់ចាំកូនរបស់គាត់មកយករូបគាត់ទៅវិញ៕
https://youtu.be/1uVeg8o-uec
មតិយោបល់