ភ្នំពេញៈ អតីតអ្នកប្រដាល់ជើងចាស់វាយមិនដែលឈ្នះ សាន់ សារ៉ាត់ត្រូវបានប្រពន្ធសុំលែងដោយទ្រាំនិងការប្រើហិង្សាជាញឹកញាប់មកលើប្រពន្ធលែងបានក៏សម្រេចចិត្តមកប្តឹងសមត្ថកិច្ចសុំលែងលះតែម្តង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១។
បើយោងតាមសម្តីនារីខាងលើដែលមានឈ្មោះ វ៉ាន់សាវរី អាយុ២២ឆ្នាំស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បានរៀបរាប់ឲ្យដឹងថា ប្តីរបស់គាត់ជាមនុស្សប្រចណ្ឌនិងចូលចិត្តរករឿងវាយតប់ស្ទើតែរៀងរាល់ថ្ងៃធ្វើឲ្យរូបនាងទ្រាំលែងបាន ទោះយ៉ាងលោក សាន់ សារ៉ាន់ អាយុ៣៣ឆ្នាំ ជាអតីតអ្នកប្រដាល់បានប្រកែក ថារូបគាត់មិនព្រមលែងប្រពន្ធដ៏ស្រស់ស្អាតរបស់លោកបាននោះទដោយសារតែមានចំណងដៃកូនប្រុសស្រី២នាក់ដែលនៅតូចៗតែខាងស្រីនៅតែបដិសេធថាមិនយកប្តីកំណាចនោះវិញទេ ទោះមានការជួយអង្វរពីសមត្ថកិច្ចក៏ដោយ៕
មតិយោបល់