ព័ត៌មានជាតិ

ឃាត់ខ្លួនសិស្សវិទ្យាល័យជាស៊ីមសាមគ្គីនិងបក្ខពួក ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

ភ្នំពេញ: នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យ បានអន្តរាគមន៍ បង្ក្រាបក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន២ ករណី៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ ទោស (ឆក់ទូរសព្ទដៃមិនបានសម្រេច) កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០យប់ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១១,១២E០ ផ្លូវ១១៤ កែងផ្លូវលេខ៦១ ភូមិ១០ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ BALCERZAK ALEXANDRE ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ បារាំង
-កាន់លិខិតឆ្លងដែន ១០AR៥៨៦៩៤ ចុះថ្ងៃទី១៩-០៤-២០១០
-ស្នាក់នៅសណ្ឋាគារ ZING ផ្ទះលេខ១២៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ
-មុខរបរគ្រូបង្រៀនភាសាបារាំង។

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ខ្មៅ ក្នុងនោះមានទូរស័ព្ទដៃមួយគ្រឿងម៉ាក អាកាទែល វ័នថាច់ ពណ៌ ទឹកមាស) កាលពីថ្ងៃទី១៨-០១-២០១៨ វេលាម៉ោងប្រហែល១១យប់ ប្រព្រឹត្តនៅចំណុចមុខឃ្លាំងលេខ១៦ ផ្លូវលេខ ២៧១ ក្រុមទី៣ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ៖
ជនរងគ្រោះ ឈ្មោះ អេន សុភក្រ្ត័ ភេទ ស្រី អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ
ស្នាក់នៅផ្ទះលេខ៣១ ផ្លូវ២៧១ ភូមិសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មុខរបរ បុគ្គលិកអនាម័យ។

ជនសង្ស័យឃាត់ខ្លួនបាន ១-ឈ្មោះ ជិន វៃ ហៅ ហេង ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ទី២-ឈ្មោះ នៅ សូម៉ាត្រា ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៨A ផ្លូវបេតុង ភូមិ២ ក្រុម៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។និងទី៣-ឈ្មោះ សាក់ ចាន់ហេង ហៅ ឡាវ ចាន់កក ហៅ កក ភេទប្រុស១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គី ថ្នាក់ទី១២B១ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ។

វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពដែលចាប់យកបាន
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល1X-0053។
-ម៉ូតូម៉ាក SUZUKILET ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GI-0793 ។
ទូរសព្ទ័ម៉ាក ALCATEL ONETOUCH ពណ៌ទឹកមាស (ប្រគល់ឲ្យជនរងគ្រោះវិញ)។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ការិយាល័យរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់