ព័ត៌មានអន្តរជាតិ

ប៉ះទង្គិចគ្នា ក្នុងប្រទេសហ្វីលីពីន បានធ្វើឲ្យក្រុមទាហាន ១៨នាក់ និងក្រុមឧទ្ទាម ៥នាក់ទៀតស្លាប់

(ក្រុងម៉ានី)៖ អ្នកនាំពាក្យយោធាម្នាក់ បានឲ្យដឹងថា នៅថ្ងៃអាទិត្យនេះ មានទាហានចំនួន ១៨នាក់ និងក្រុមសកម្មប្រយុទ្ធ អ៊ិស្លាមនិយម Abu Sayyaf ចំនួន ៥នាក់ទៀត ក្នុងនោះ ក៏មានជនជាតិម៉ារ៉ុកម្នាក់ ត្រូវបានគេសម្លាប់ បន្ទាប់ពីការផ្ទុះអំពើហិង្សាមួយ កើតឡើង នៅភាគខាងត្បូង ក្នុងប្រទេសហ្វីលីពីន។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ ១០១៦នេះ។

បើតាមក្រុមមន្ត្រីទ័ពនៃប្រទេសនេះ បានឲ្យដឹងបន្ថែមទៀតថា យ៉ាងហ៉ោចណាស់ ក៏មានទាហានចំនួន ៥៣នាក់ ត្រូវបានរងរបួស ក្នុងការប៉ះទង្គិចគ្នានោះ ជាមួយក្រុមសកម្មប្រយុទ្ធ អ៊ិស្លាមនិយម Abu Sayyaf និងខ្មាន់កាំភ្លើងនានា នៅក្នុងទីក្រុង Tipo Tipo និង Al-Barka ស្ថិតនៅលើកោះ Basilan ក្នុងប្រទេសនេះ កាលពីថ្ងៃសៅរ៍ ម្សិលមិញ៕

photo_2016-04-10_09-43-50

មតិយោបល់