កំពង់ឆ្នាំងៈ លោកអធិការរងស្រុករលាប្អៀរ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post Newsថា មានករណីប្រទះឃើញសពស្ត្រីមានផ្ទៃពោះ៦ខែម្នាក់ អណ្តែតទឹកស្លាប់ក្នុងទឹកស្រះមួយកន្លែង ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការពិនិត្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មានអាយុ៤១ឆ្នាំ ដោយមានផ្ទៃពោះចំនួន៦ខែក្នុងផ្ទៃ ហើយមុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើនេះ បានដើរទៅរកប្តីដែលកំពុងច្រូតស្រូវទាំងអាការៈស្រវឹង លុះដល់ចំណុចស្រះទឹកខាងលើ ក៏រអិលជើងលង់ទឹកស្លាប់តែម្តង អស់រយៈពេល២ទៅ៣ថ្ងៃក្រោយ ទើបប្រទះឃើញសពជនរងគ្រោះអណ្តែតក្នុងទឹកស្រះខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យនិងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់