ព័ត៌មានជាតិ

បញ្ជូនខ្លួនក្មេងទំនើងប្រចាំភូមិ៤នាក់ ទៅតុលាការ

បាត់ដំបងៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ដោយយោងតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាបានការអនុញ្ញាតិពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរ បាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ុន សុវណ្ណ ជាអធិការនគរបាលស្រុក បានដឹកនាំបញ្ជាដល់មន្រ្តី នគរបាលក្នុងផ្នែកជំនាញ រួមជាមួយមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តតាមឹម សហការជាមួយកងកម្លាំងនគរបា លនៃអធិការដ្ឋាននគរបាលស្រុកបាណន់ ធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន៤នាក់ ជាបុរសដែល មុខសញ្ញាទាំងនេះ បានបង្កហិង្សាដោយអាវុធ វាយទៅលើបុរសម្នាក់ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០ ១៧ បណ្តាលឲ្យរបួសក្បាល ក្នុងឃុំវត្ត តាមមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យទាំង៤ នាក់ កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់បន្តទៀត ៕

មតិយោបល់