សៀមរាបៈ លោកវរសេនីយ៍ឯក ទេព ពុំសែន បានប្រាប់Post Newsថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១១ ខែធ្នូ ឆ្នាំ២០១៧ មានករណីបុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនទៅនឹងដើមស្វាយព្រៃ កម្ពស់៥ម៉ែត្រពីដី ដែលមានចម្ងាយប្រមាណជា៥០០ម៉ែត្រពីផ្ទះជនរងគ្រោះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ជនរងគ្រោះមានឈ្មោះ ខេ ខន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ជនរងគ្រោះជាមនុស្សវង្វេងសតិ រូបគេតែងផឹកស្រាស្រវឹងជាប្រចាំតែម្តង។
ក្រោយទទួលបានដំណឹងពីក្រុមគ្រួសារសាច់ញាតិ ភ្លាមៗនោះសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ពិតប្រាកដមែន។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់