ភ្នំពេញៈ នៅវេលាម៉ោង០៥ និង ០០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកុងតឺន័រ មួយគ្រឿង រេចង្កូតឡើងខឿន បុកបង្គោលស្លាកសញ្ញាបាក់ មួយដើម ទីតាំងស្ថិតតាមបណ្ដោយផ្លូវ មហាវិថីចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3D-2711 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីចោមចៅ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ។ លុះពេលបើកបរមកដល់ ត្រង់ចំណុចកើតហេតុ រថយន្តបានរេចង្កូតឡើងខឿនផ្លូវ បុកបង្គោលស្លាកសញ្ញាបាក់មួយដើម ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ។
នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ និងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕







មតិយោបល់