ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត បង្កឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៨០-១៨១ ស្ថិតនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះមានឈ្មោះ មឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុបមានទីលំនៅភូមិជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ មានទិសដៅទៅក្រុងព្រះសីហនុ រួចក៏បុកប៉ះនឹងរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៌ លឿង ពាក់ស្លាកលេខ ព្រះសីហនុ2A-4491 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅផ្ទុយគ្នា។
ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ ករណីនេះសមត្ថកិច្ចបន្តដោះស្រាយតាមនិតិវិធី៕
មតិយោបល់