ព័ត៌មានជាតិ

ស៊យមែន! គ្រាន់តែអ៉ីចឹងសោះលួចដែរ

ភ្នំពេញៈ ជនសង្ស័យ២នាក់បានធ្វើកម្មភាពចូលផ្ទះជាងជួសជុលទូរទស្សន៍ ខណៈដែលមិនឃើញម្ចាស់នៅ ក៏លួចទូរទស្សន៍មួយគ្រឿងបម្រុងជិះគេចខ្លួនត្រូវម្ចាស់តាមទាន់ឃាត់បានម្នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីថ្ងៃទី១៧ ខែធ្នូ ​ឆ្នាំ​២០១៧ ស្ថិតនៅផ្ទះជួលលេខ២៥ ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ​ មេង​ ហៀង​ ភេទប្រុស អា​យុ១៦ឆ្នាំ​ មុខរបរមិពិតប្រាកដ ស្នាក់នៅម្តុំវត្តពោធិ៍ញាណ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គឺមានជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងមិនចាំស្លាកលេខបានមកដល់ចំណុចខាងលើបានឲ្យគ្នីគ្នាវាម្នាក់បានចុះពីលើម៉ូតូហើយបានដើរចូលទៅក្នុងផ្ទះជួសជុលទូរទស្សន៍នោះដោយបានឃើញឲ្យកាស​ល្អម្ចាស់ផ្ទះនៅក៏មិននៅបានលើកទូរទស្សន៍មួយគ្រឿងដាក់លើម៉ូតូជិះចេញទៅពេលនោះក៏ត្រូវម្ចាស់ផ្ទះឃើញបានស្រែងឆោឡោឡើងនិងដេញចាប់ធ្វើឲ្យជនសង្ស័យដែលអង្គុយនៅខាងក្រោយបានធ្លាក់ពីលើម៉ូតូនិងទូរស្សន៍ទើបឃាត់ខ្លួនបានចំណែកទូរទស្សន៍ត្រូវបែកខ្ទេចផងដែរបានយកមកប៉ុស្តិ៍បឹងទំពុងសាកសួរ។

ក្រោយពីសាកសួរហើយជនសង្ស័យបានសាភាពថាខ្លួនពិតជាបានចូលទៅក្នុងផ្ទះជួសជុលទូរទស្សន៍នោះលួចពិតមែនតែដោយមានគ្នាគេម្នាក់ទៀតដែលជាអ្នកឲ្យចូលទៅលួច។

ជនសង្ស័យខាងលើមិនត្រូវបានជនរងគ្រោះដាក់ពាក្យបណ្តឹងអ្វីនោះទេគ្រាន់តែឲ្យសមត្ថកិច្ចយកទៅដាក់មណ្ឌលកែប្រែឱកាសខ្ញុំដើម្បីឲ្យកែខ្លួនទៅជាមនុស្សល្អវិញ៕

https://youtu.be/zoJfD-Q-mFg

មតិយោបល់