ព័ត៌មានបច្ចេកវិទ្យា

Facebook ចេញមុខងារថ្មី ផ្តល់លទ្ធភាពដល់អ្នកគ្រប់គ្រង​ NewFeed ខ្លួនកាន់តែប្រសើរ

ក្រុមហ៊ុន Facebook កំពុងដាក់ចេញនូវមុខងារថ្មីមួយ ដើម្បីបើកសិទ្ធិដល់អ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនឱ្យអាចគ្រប់គ្រងផ្ទាំង NewFeed របស់ខ្លួនកាន់តែទូលំលាយ ចាកឆ្ងាយពីមាតិកាដែលរំខានៗ ឬដែលពួកគេមិនពេញចិត្ត តាមរយៈការប្លុក Friend, Group, ឬ Page ដែលបង្ហោះមាតិកាព័ត៌មាននោះជាបណ្តោះអាសន្ន។

មុខងារថ្មីនោះ គឺមានឈ្មោះថា Snooze។ វាអនុញ្ញាតឱ្យលោកអ្នកបិតផ្ទប់មិនឱ្យបង្ហាញអ្វីៗដែលគួរឱ្យស៊ាំ ឬធុញទ្រាន់ពីសំំណាក់មិត្តភក្តិ គ្រុប ឬទំព័រ Facebook ដែលបានចុច Join និង Like ឬ Follow លើទំព័រ NewFeed របស់ខ្លួនក្នុងរយៈពេល ៣០ ថ្ងៃ, មួយសប្តាហ៍ ឬ ២៤ ម៉ោង។

ក្រោយពីបិទរួច មិត្តភក្តិ គ្រុប និងទំព័រទាំងនោះ នឹងមិនទទួលបានសញ្ញា ឬការផ្តល់ដំណឹងអ្វីមួយពី។ ពោលគឺ វាបីដូចជាលោកអ្នកចុច Mute ឬបិទការទទួលសារដំណឹង ឬលែងឱ្យ Facebook បង្ហាញមាតិកាព័ត៌មានដែលពួកគេបានបង្ហោះអីចឹង។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយដែល Facebook ព្យាយាមផ្តល់សិទ្ធិគ្រប់គ្រងទំព័រដល់អ្នកប្រើប្រាស់ឱ្យកាន់តែល្អប្រសើរនោះទេ កន្លងមក ក្រុមហ៊ុនក៏បានដាក់ចេញនូវមុខងារ Hide ដើម្បីឱ្យពួកគេអាចបំបាំងមាតិកាទាំងឡាយណាដែលខ្លួនមិនពេញចិត្តផងដែរ។

មួយវិញទៀត វាក៏ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការឆ្លើយតបទៅនឹងមតិរិះគន់ពីអ្នកប្រើប្រាស់ដែលថា ពួកគេមិនសូវឃើញមាតិកាព័ត៌មានដែលខ្លួនចូលចិត្ត។

មុខងារ Snooze នឹងដាក់ចេញសម្រាប់អ្នកប្រើប្រាស់នៅសប្តាហ៍ក្រោយ ដូច្នេះ លោកអ្នកប្រហែលជាមិនទាន់ឃើញវានៅឡើយទេ​ ប៉ុន្តែ អាចបន្តឆែកវាមើលថាចេញឬនៅបាន ដោយចុចលើមឺនុយចុចបី (…) នៅខាងស្តាំនៃមាតិកាព័ត៌មានដែលបង្ហាញនៅលើ NewFeed របស់លោកអ្នក៕

ប្រភពព័ត៌មានៈ​ cultomac

មតិយោបល់