ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ឃាត់ខ្លួនបានបន្ទាប់ពីជនសង្ស័យខាងបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងនិងកុំព្យូទ័រ១គ្រឿងបានសម្រចហើយត្រូវជនរងគ្រោះប្តឹងទៅសមត្ថកិច្ចឲ្យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចក្បែរវិហារកាតូលិក ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ ទិត្យ ឡាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅភូមិព្រៃក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1CZ 6209។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ស៊ុម តារា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅបន្ទប់ផ្ទះជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិឧត្តុង ឃុំក្របៅស្រុកពាមជរ ខេត្តព្រែវែង។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺនៅយប់ថ្ងៃទី១៦គាត់បានទុកម៉ូតូខាងនៅកន្លែងទុកម៉ូតូដែលធ្លាប់ទុករាល់ដង ហើយចូលគេងបាត់រហូតដល់ម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ រកម៉ូតូជិះមិនឃើញបានដឹងថាបាត់ម៉ូតូហើយគាត់ក៏មិននិយាយឡូឡាឲ្យគេដឹងច្រើនគ្នានោះទេគឺធ្វើសភាពធម្មតា។
លោកបន្តថា ដោយសង្កេតមើលជនសង្ស័យមិនដែលចេញទៅធ្វើការដូចមុនហើយដោយបានសុំកាមេរ៉ាសុវត្ថិភាពផ្ទះអ្នជិតខាងមើលមានការសង្ស័យទៅលើជនសង្ស័យក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។
ក្រោយពីសមត្ថកិច្ចធ្វើការយ៉ាងយកចិត្តទុកដាក់សាកសួរជនសង្ស័យបានសារភាពថាខ្លួនលួចម៉ូតូខាងលើមែន ហើយបានយកទៅផ្ញើនៅពេទ្យរុស្ស៊ីខណៈនោះក៏បែកធ្លាយជនសង្ស័យដដែលនេះលួចកុំព្យូទ័រ១គ្រឿងទៀតម៉ាកអេសូស ពណ៌ខ្មៅ តម្លៃជិត១ពាន់ដុល្លារពីជនរងគ្រោះម្នាក់ទៀតឈ្មោះ ហង្ស សំណាងក្រិស្នា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរស្ថាបត្យកម្មសំណង់ ស្នាក់នៅជិតកន្លែងកើតហេតុខាង មានស្រុកកំណើតភូមិពោធិ៍ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ដែលកុំព្យូទ័រនោះត្រូវបានជនសង្ស័យលួចហើយយកទៅបញ្ចាំងនៅម្តុំវត្តទួលសង្កែ ក្នុងតម្លៃ១០០ដុល្លារ។
ក្រោយកើតហេតុកុំព្យូទ័រត្រូវបានជនរងគ្រោះទៅលស់ពីកន្លែងបញ្ចាំយកមកវិញរីឯម៉ូតូក៏បានម្ចាស់ទៅយកពីពេទ្យរុស្ស៊ីមកវិញផងដែរ។
ចំណែកជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលទួលសង្កែធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតីវិធី៕
មតិយោបល់