ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមន្ត្រីពន្ធនាគារព្រៃសម្នាក់ស្លាប់ ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្សល់ទុកប្រពន្ធ និងកូន ២នាក់ឲ្យកំព្រា

ភ្នំពេញ: នៅថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំ ខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨និង៥០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្ត ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុសម្នាក់ ស្លាប់ក្រោយពេលបញ្ជូនទៅពេទ្យ។

១/ ភាគីម៉ូតូម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IO-8357 បើកបរដោយឈ្មោះ ជុំ សុភារ័ត្ន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមន្ត្រីពន្ធនាគារព្រៃស មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្លាប់ ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យមួយកន្លែង (ពាក់មួកសុវត្តិភាព) មានប្រពន្ធកូន ២នាក់។
២/ ភាគីរថយន្តម៉ាក JAC HFC ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-9572 បើកបរដោយឈ្មោះ ហួយ សុខហេង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបើកបររថយន្ត មានទីកន្លែងកំណើតសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ពុំមានរងរបួសឃាត់ខ្លួនប្រគល់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ)។

បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ
សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមព្រៃណី៕







មតិយោបល់