សៀមរាបៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ សាខាបានចូលរួមពិធីកិនកម្ទេចចោល នូវទំនិញបែកបាក់ ខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ របស់ក្រុមហ៊ុនលក់ទំនិញរួចពន្ធ DFS (CAMBODIA) Ltd., ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយមានការចូលរួមពីសាខាគយខេត្តសៀមរាប គយរដ្ឋាករនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ តំណាងអង្គភាពពន្ធដារ តំណាងក្រុមហ៊ុនDFS និង តំណាងក្រុមហ៊ុនម្ចាស់ម៉ាកនៅក្រៅប្រទេសក៏បានចូលរួមផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់