ព័ត៌មានជាតិ

រថយន្តដឹកទឹកក្រូចក្រុមហ៊ុនSP ពន្លះរថយន្តជនជាតិចិនពីក្រោយ ខូចខាតយ៉ាងដំណំ

ព្រះសីហនុៈ កាលពីវេលាម៉ោង ២ និង ២០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចចំណោទមុខសាលាឃុំបិតត្រាំង ស្ថិតភូមិពូធឿង ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ៊ិនដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ តាកែវ 3A-0840 ផ្ទុកទឹកក្រូច ក្រុមហ៊ុនSP ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ខណៈមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្តម៉ាក កាមរី ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2W-4593 បើកបរឈ្មោះ ZHAO WABIN ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិចិន ស្នាក់នៅនិងធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស បណ្តាលឲ្យខូចខាត រថយន្តកាមរីស្ទើរទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់