ប៉ៃលិនៈ បុរសម្នាក់បើកម៉ូតូយ៉ាងលឿន ទៅបុករថយន្តមួយគ្រឿង បង្កឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង
និងអ្នករួមដំណើរម្នាក់ស្លាប់ ខណៈ៣ នាក់ទៀតរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកាព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតត្រង់ផ្លូវក្រវ៉ាត់ព្រំដែន ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៨ ភូមិបរហុយ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
អ្នកបើករថយន្ដឈ្មោះ សាន សាត ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពុំមានរបួសនោះ បានបើករថយន្ដម៉ាកកាម៉ារី ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 2B-7886(ខូចខាតធ្ងន់)។
ចំណែកអ្នកបើកម៉ូតូឈ្មោះ បា រាំង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិបរហុយត្បួង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសធ្ងន់) បើកម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខបាត់ដំបង 1H-1583 (ខូចខាតធ្ងន់)
ជាមួយអ្នករួមដំណើរទី១ឈ្មោះ លុយ សំអុល អាយុ២១ឆ្នាំ ស្នាក់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង(របួសធ្ងន់)
ទី២ឈ្មោះ មុត ភេទប្រុស អាយុ៣៨ឆ្នាំ (ស្លាប់) និងទី៣ឈ្មោះ សរ ច័ន្ទ អាយុ២១ឆ្នាំ(របួសធ្ងន់)
ស្នាក់នៅភូមិត្រពាំងទឹម ឃុំកណ្តែង ស្រុកផ្សារបុកង ខេត្តសៀមរាប។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកមធ្យោបាយធ្វើដំណើរទាំងសងខាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់ រីឯសពត្រូវបានប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់