ភ្នំពេញៈ បុរសម្នាក់ជាអ្នកសុីឈ្នួលរើផ្ទះឲ្យគេនៅតាមមាត់ប្រឡាយស្ទឹងមានជ័យ បានរើសបានកាំភ្លើងAK ១ដើម ហើយយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ កាលពីថ្ងៃសុក្រទី២៩ ខែធ្នូ ឆ្នាំ២០១៧ កន្លែងដែលគាត់រើសបាន នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអ៊ុំដែលបានរើសកាំភ្លើងខាងលើមានឈ្មោះ មឿង ហួត ភេទប្រុស អាយុ៥៧ឆ្នាំ មានមុខរបរជាងធ្វើផ្ទះ ស្នាក់នៅផ្ទះជួលភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក មុនពេលដែលគាត់រើសបាន គឺគាត់៥នាក់បាន រុះរើផ្ទះប្រជាពលរដ្ឋនៅតាមប្រឡាយដើម្បីស្តារប្រឡាយឡើងវិញ ហើយគាប់ជួនពេលនោះក៏បានរុះរើផ្ទះអស់ក៏ឃើញមាននៅសល់កន្លែងមួយដែលមានគំនរឈើគាត់បានរើឡើងស្រាប់តែបានឃើញកាំភ្លើងAKនៅកប់នៅទីនោះបានច្រកដាក់ការ៉ុងយកទៅប្រគល់ឲ្យសម្ថកិច្ចនគរបាលប៉ុស្តិ៍បឹងសាឡាងតែដោយសារតែខាងនោះបានកាត់ឲ្យទៅខាងខណ្ឌមានជ័យវិញទើបគាត់បានយកមកឲ្យខាងប៉ុស្តិ៍ស្ទឹងមានជ័យវិញ។
សមត្ថកិច្ចបានឲ្យដឹងថាកាំភ្លើងនោះមិនមានបង់គ្រាប់នោះទេ ហើយបានធ្វើលិខិតទទួលយកកាំភ្លើងAK១ដើមនោះពីអ៊ុំប្រុស ខាងលើយកមករក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យ១។
https://youtu.be/EtDEc8BBZsM
មតិយោបល់