អតីតខ្សែប្រយុទ្ធសញ្ជាតិថៃ Sarayuth Chaikamdee បានប្រកាសចូលនិវត្តន៍រ នៅអាយុ ៣៦ ឆ្នាំ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់គាត់កាលពីម្សិលមិញ។
គាត់បានសរសេរនៅលើ Facebook របស់គាត់ថា៖ “ខ្ញុំសូមអរគុណដល់គ្រប់គ្នាដែលរួមបញ្ចូលទាំងក្លិបដែលខ្ញុំធ្លាប់លេង សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រសម្រាប់ការគាំទ្រទាំងអស់។ ខ្ញុំចង់បញ្ចប់អាជីពជាកីឡាករបាល់ទាត់ចាប់តាំងពីពេលនេះ “។ Sarayuth បានបង្កើតប្រវត្តិសាស្រ្ត ជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ នៃក្របខ័ណ្ឌ Thai League ជាមួយគ្រាបបាល់ ១០១ គ្រាប់ ខណៈដែលគាត់គឺជាកីឡាករដំបូងគេ និងជាកីឡាករតែម្នាក់គត់ ដែលរកបានលើសពី ១០០ គ្រាប់នៅក្នុងលីគ។
ក្នុងអាជីពជាកីឡាបាល់ទាត់របស់គាត់ ខ្សែប្រយុទ្ធរូបនេះ ធ្លាប់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Thai League 1 ជាមួយក្រុម Port FC ក្នុងឆ្នាំ ២០១០, ២០០៦ និង ២០០៧ ឈ្នះពានរង្វាន់ King’s Cup ហើយធ្លាប់ឈ្នះមេដាយមាសឆ្នាំ ២០០៣ នៅ SEA Games៕
មតិយោបល់