កំពូលខ្សែប្រយុទ្ធ ដែលកំពុងតែទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ នាឆ្នាំ ២០១៧នេះ គឺតារាស៊ុតដ៍ឆ្នើម Cristiano Ronaldo ត្រូវបានគេទម្លាយឲ្យដឹងថា កីឡាកររូបនេះ កំពុងតែរកច្រកចេញ ពីក្រុមអធិរាជ Real Madrd ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Ronaldo កំពុងតែទាមទារឲ្យក្រុម Real Madrid ទម្លាក់តម្លៃលក់រូបគេ ត្រឹម ១០០លានអឺរ៉ូ ឬទាបជាងនេះ ដែលតម្លៃនេះ ដូចទៅនឹងតម្លៃដែលក្រុម Real Madrid ទិញយករូបគេ កាលពីឆ្នាំ ២០០៩។ ក្នុងនោះដែរ ប្រភពខាងលើនេះ បានឲ្យដឹងបន្ថែមទៀតថា ការចង់ទម្លាក់តម្លៃខ្លួននេះ គឺ Ronaldo ចង់ចាកចេញពីក្រុមយក្ស អេស្ប៉ាញមួយនេះ ដើម្បីទៅកាន់ក្លិបថ្មី ដែលគេរំពឹងថា ជាក្រុមបីសាចក្រហម Manchester United ឬក៍ Paris Saint Germain ។
យ៉ាងណាវិញនោះ ការទាមទារទម្លាក់តម្លៃខ្លួន ត្រឹម១០០លានអឺរ៉ូ នេះ វាដូចជាទាបពេកហើយ សម្រាប់ Ronaldo ព្រោះថាតាមរយៈភាពល្បីល្បាញរបស់កំពូលតារាឆ្នើមរូបនេះ មិនសមឡើយ ម្យ៉ាងតម្លៃនេះទាបជាងកីឡាករល្បីមួយចំនួនដូចជា Harry Kane, Dele Alli, Philippe Coutinho, Mauro Icardi, និង Eden Hazard ជាដើមដែលមានតម្លៃខ្លួនថ្លៃជាងនេះ។ ក៍ប៉ុន្តែ Daily Mail បានឲ្យដឹងទៀតថា ការទម្លាក់តម្លៃខ្លួនបែបនេះ Ronaldo ចង់ឲ្យក្លិបធំៗមួយចំនួនហ៊ានទិញយករូបគេ ព្រោះថាបើតាមវ័យរបស់គេពេលនេះ តម្លៃជាង ១០០លានអឺរ៉ូ ប្រហែលជាក្លិបមួយចំនួនមិនចាប់អារម្មណ៍ ទិញឡើយ។
ដូច្នេះហើយ Cristiano Ronaldo នឹងព្យាយាមធ្វើឲ្យក្លិប Real Madrid លុប Release Clause តម្លៃ ១០០០លានអឺរ៉ូរបស់គេ ដោយដាក់លក់វិញ ត្រឹមតម្លៃ ១០០លានអឺរ៉ូប៉ុណ្ណោះ។




មតិយោបល់