តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ ខេមរភូមិន្ទ 09 2.8475 បើកបរដោយមន្ត្រីប៉េអឹមម្នាក់ បានបើកទៅបុកជាមួយនឹងរថយន្តម៉ាកកាមរីបាឡែន ដែលកំពុងបើកបរមន្ត្រីប៉ូលិស រួមដំណើរជាមួយគ្រួសារ ពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ២ គីឡូម៉ែត្រលេខ ៦៨-៦៩ ក្នុងភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ខណៈដែលរថយន្តហាយឡែនឌ័រ ពណ៌ស ស្លាកលេខ ខេមរភូមិន្ទ 09 2.8475 បើកបរដោយមន្ត្រីប៉េអឹមម្នាក់ឈ្មោះ ស៊ីម សាមិត្ត ភេទប្រុស អាយុ៤៧ឆ្នាំ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេត ក៏បានបុកជាមួយនឹងរថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-6994 បើកបរដោយមន្ត្រីប៉ូលិស ឈ្មោះ ហួត រីនឌី អាយុ៣១ឆ្នាំ រួមដំណើរជាំយយឈ្មោះ សៅ អ៉ីម ភេទស្រី អាយុ៦៤ឆ្នាំ ជិះក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសគ្នាពេញទំហឹង បណ្តាលឲ្យស្ត្រីដែលជិះក្នុងរថយន្តកាមរីបាឡែន របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែករថយន្តខ្ទេចទាំង២គ្រឿង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕
មតិយោបល់