ភ្នំពេញៈ ក្រសួងសុខាភិបាលចេញសារាចរណែនាំស្តីពីការចេញវេជ្ជបញ្ជាចេញមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្ត្រ។
យោងតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៩ មិថុនា បានឲ្យដឹងថា ក្រសួងសុខាភិបាលបានសង្កេតឃើញថា កន្លងមកនេះ មានអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលបានអនុវត្តកោលការណ៍វេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ក្នុងការចេញវិជ្ជបញ្ជារបស់គ្រូពេទ្យ និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្ត្របានល្អគួរឲ្យគត់សម្គាល់។
ក៏ប៉ុន្តែ ទន្ទឹងនិងនេះក៏មានអ្នកប្រកបវិជ្ជាជីវៈមួយចំនួនមិនទាន់អនុវត្តការងារខាងលើនេះបានត្រឹមត្រូវដែរ។
ដើម្បីពង្រឹងការប្រិបត្តិការក្នុងការចេញវេជ្ជបញ្ជារបស់គ្រូពេទ្យ និងលទ្ធផលពីមន្ទីរពិសោធន៍ និងសេវាអមវេជ្ជសាស្ត្រឲ្យបានកាន់តែប្រសើរថែមទៀត ក្រសួងសូមធ្វើការណែនាំដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងក្នុងសេវាសាធារណៈ និងឯកជនដូចខាងក្រោម៖
ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការប្រតិបត្តិការពិនិត្យព្យាបាលជំងឺជូនប្រជាជនទោះស្ថិតក្នុងស្ថានភាពណាក៏ដោយត្រូវធានាសុវត្ថិភាព និងបច្ចេកទេសសមស្រប ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ សង្គ្រោះអាយុជីវិតអ្នកជំងឺដោយមិនគិតលុយជាធំ។
មន្ទីរពេទ្យ ឬបន្ទប់ពិនិត្យព្យាបាលជំងឺឯកទេស ឬជំងឺទូទៅទាំងសាធារណៈ ឯកជនត្រូវគោរពការណែនាំរបស់ក្រសួងសុខាភិបាល និងលិខិតបទដ្ឋានគតិយុទ្ធនានាដែលចេញដោយក្រសួងសុខាភិបាល និងមានសៀវភៅកត់ត្រាចំនួនអ្នកជំងឺប្រចាំថ្ងៃ និងត្រូវសរសេរប្រវត្តិជំងឺ ការពិនិត្យជំងឺ ការធ្វើរោគវិនិច្ឆ័យ ការផ្តល់ឱកាសគ្រប់អ្នកជំងឺទាំងអស់ ដែលបានពិនិត្យត្រូវសរសេរឲ្យបានគ្រប់គ្រាន់ច្បាស់លាស់ ឬវាយអក្សរកុំព្យូទ័រ។
សារាចរណែនាំនេះ បានកំណត់ឲ្យមាន ៨ចំនុច សម្រាប់ឲ្យគ្រូពេទ្យនៅទូទាំងប្រទេសចូលរួមអនុវត្តចំពោះការចេញវេជ្ជបញ្ជាប្រកបដោយវិជ្ជាជីវៈ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សារាចរនេះ ក៏បានបង្ហាញអំពីទោសទណ្ឌប្រសិនបើក្នុងករណីគ្រូពេទ្យណាមួយមិនព្រមគោរពតាមសារាចរណែនាំមួយនេះ៕
មតិយោបល់