ព័ត៌មានជាតិ

CRV បត់មិនស៊ីញ៉ូ ត្រូវម៉ូតូធំបុកពេញទំហឹង!

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូលឿនលឿន ជ្រុលទៅបុករថយន្តពីចំមុខពេញទំហឹង បណ្តាលឲ្យដួល សំណាងល្អរបួសស្រាល បង្កឲ្យមានភាពការភ្ញាក់ផ្អើលកាលវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមសង់ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 1P-2529 បើកបរក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុ មុខស្តុបទួលពង្រ ចំំណែករថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2G-8178 បើកបរបុរស២នាក់ លុះមកដល់ចំណុចកើតខាងលើ រថយន្តបានបត់ឆ្វេងតែមិនមានសីុញ៉ូទេ ហើយត្រូវម៉ូតូបុកចំពីមុខដោយសារចាប់ប្រាំងមិនទាន់ បានធ្វើឲ្យម៉ូតូដួលក្បែរថយន្តតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ភ្លាមៗ និងបានទាក់ទងទៅជំនាញមកវាស់វែងម៉ូតូនិងរថយន្តដើម្បីយកម៉ូតូ រួមរថយន្តបង្កយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ផ្នែកចរាចរណ៍រង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់