ព័ត៌មានជាតិ

សម្តី​ចុងក្រោយ​របស់​យុវជន ចងក​សម្លាប់ខ្លួន ក្នុង​បន្ទប់​ផ្ទះសំណាក់ សុខ ហេង ដោយសារ​ហ្គេម​អន​ឡាញ​

​ភ្នំពេញ ៖ សព​យុវជន​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ ចងក​សម្លាប់ខ្លួន ក្នុង​បន្ទប់​ផ្ទះសំណាក់ សុខ ហេង ស្ថិតនៅ ទល់មុខ​ទីស្នាក់ការ ប៉ុស្តិ៍នគរបាល សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ កាលពី​វេលា ម៉ោង​ប្រមាណ ១​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៤ នេះ បង្ក​ឲ្យមាន​ភ្ញាក់ផ្អើល​ដល់ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ។​

​នៅ​ខាងក្រោម​នេះ​ដែរ​ជា សម្តី​ចុងក្រោយ​របស់ យុវជន​ ចាន់ ជុំ ប្រើគណនីហ្វេសប៊ុក Ncc Mchanna ដែល​ចងក​សម្លាប់ខ្លួន ដោយសារ​តែ​ហ្គេម​អន​ឡាញ​សរសេរ​លើ​គណនី​ខ្លួន​ ថា​”​បទ​នេះ​ជា​បទ​មានន័យ​បំផុត​ក្នុង​ជិវិត​ជា​កូនប្រុស មិនដឹង​ថ្ងៃ​ណា​ខ្ញុំ​ធ្វើអោយ​គាត់​សប្បាយ​ចិត្ត​ទេ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ខ្ញុំ​ធ្វើអោយ​គាត់​ពិបាកចិត្ត​ខ្លាំងណាស់ ខ្ញុំ​បាន​សម្លាប់​ចិត្ត​គាត់​ហើយ កាយវិការ​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​គឺ​គ្មាន​តំលៃ​ទៀត​ទេ​សំរាប់​គាត់​ជា​ម្តាយ​។

​គាត់​ជួយ​ខ្ញុំ​ពីរលើក​ហើយ តែ​នេះ​ជា​លើក​ទី​បី ដែរ​ខ្ញុំ​មិនចេះ​កែប្រែ​ជិវិត​អោយ​ដូច​ទៅ​នឹង​សំដី​មាស​ពេជ្រ​របស់​អ្នក​ម្តាយ​របស់​ខ្ញុំ ។ ចាប់តាំងពី​ខែ​២ ឆ្នាំ​២០១៤ ខ្ញុំ​មាន​អារម្មណ៍​ថា ជិវិត​របស់​ខ្ញុំ​ពិតជា​ពិបាក ពិត​ជា​ខុស​ពី​ពេលមុន​ដាច់​ស្រលះ ខុស​មួយរយ​ភាគរយ ខុស​រហូត​ដល់​ថ្នាក់​ខ្ញុំ​មិន​អាច​កែប្រែបាន (​គ្មាន​កំណើត​)​។ កើត​ជា​កូនប្រុស​ជា​អ្នក​ចេះ​ជួយ​គ្រួសារ​ទៅ​ជា​អ្នក​បំផ្លាញ​អ្វី​ទាំងអស់ ទាំង​ជិវិត​ខ្ឡួនឯង​ថែមទៀត ជា​អ្នក​រក​លុយ​ចូល​ផ្ទះ ប្រែក្លាយ​ជា​អ្នក​ដុត​លុយ​តាម អន​ឡា​។ មនុស្ស​ចិត្តរឹង មិន​ចេះ​ស្តាប់​គេ​ស្តាប់​ឯង មិន​ស្តាប់​សំដី​ម្តាយ មិន​ស្តាប់​សំដី​បងៗ មិន​ស្តាប់​សំដី​មនុស្ស​ដែល​ស្រលាញ់​ខ្ឡួន ចេះ​តែ​គិត​ម្នាក់ឯង ធ្វើ​ម្នាក់ឯង​តាម​ចិត្ត​ចង់​។ ចាប់តាំងពី​ពេល​នេះ​តទៅ ខ្ញុំ​នឹង​កែ​ខ្ឡួន ឈប់​លេងល្បែង​ស្រី ល្បែង​ស្រា ល្បែង​ខ្លាំងជាងគេ​គឺ ល្បែងភ្នាល់ ៕ អនាគត​របស់​ខ្ញុំ​គ្មាន​ទេ ???????????? អ្វី​ដែល​ខ្ញុំុ​មិន​ចេះ​ធ្វើ​ពី​មុន ឥឡូវ​ខ្ញុំ​ចេះ​ធ្វើ​អស់ហើយ តើ​នូវសល់​អ្វី​ទៀត​??????????????????????????????????????????????????????????????????????????????????????????????????????????
​មើល​រូបថត​ខ្ឡួនឯង​ទៅ មិនគួរណា​ទៅធ្វើចឹង​ទេ​????????????????
​លុយ​ចង់​មាន​ប៉ុន្មាន​ក៏​អស់​ដែរ មិន​ដែល​សល់​សូម្បី​មួយ​រយ​រៀល​ក្នុង​ខ្លួន លក់​នេះ​លក់​នោះ បញ្ចាំ​នេះ បញ្ចាំ​នោះ បញ្ចាំ​ទាំងអស់ សឹង​បើ ដាក់​ខ្លួន​បាន ដាក់​ទាំង​ខ្លួន​យក​លុយ​ទៀត​៕
​ម៉ែកូន​មិនដឹងថា​គួរ​និយាយ​ពាក្យ​សុំ​ទោស​ប៉ុន្មាន​ដង​ទៀត​ទេ​។​បងប្អូន​មិត្ត​ទាំងអស់ មិនដឹង​ថា​សុំ​ទោស​ដោយ​របៀប​ណា​ទេ​។​
​ជិវិត​មាន​តំលៃ ថ្លៃ​ជាង​អ្វី​ទាំងអស់ ទឹកដោះ​ម៉ែ​ថ្លៃ​” ។​

​យោង​តាម​ការបញ្ជាក់​ពី​ទំព័រ Seng Heng Cambodia បាន​សរសេរ​ដោយ​ភ្ជាប់​មក​ជាមួយ​នឹង​រូបថត និង​សម្តី​ចុងក្រោយ​របស់​យុវជន ចងក​សម្លាប់ខ្លួន ថា “​មិត្ត​ខ្ញុំ​ម្នាក់​បាន​ចងក​ស្លាប់​ដោយសារ game online ល្បែង online ” ៕
បទ ម៉ែ ដែលយុវជន ខាងលើបានបង្ហោះ​ ជាមួយនឹងសម្តីចុងក្រោយ​៖

 


2014-09-08_095228
2014-09-08_101704
2014-09-08_101901

មតិយោបល់