ព័ត៌មានជាតិ

ម្នាក់ចូលពេទ្យ ម្នាក់ចូលប៉ុស្តិ៍…

ស្ទឹងត្រែងៈ មានករណីហិង្សាមួយ បានបណ្ដាលឲ្យបុរសម្នាក់ រងរបួស
កាលពីវេលាម៉ោង ១២ និង៤៨ នាទីអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកមរា ឆ្នាំ២០១៧ នៅចំណុចក្រទ្បាពុះ ស្ថិតនៅភូមិស្វាយរៀង ឃុំតាទ្បាត ស្រុកសេនសាន ខេត្តស្ទឹងត្រែង។

ជនរងគ្រោះ ឈ្មោះ ទ្បយ ទ្បី ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ រងរបួសត្រង់ថ្ពាល់ខាងឆ្វែង បែករយះយ៉ាងដំណំ។ ចំណែកជនបង្ក មានឈ្មោះ រតន កែវ ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបបរកម្មករ មានស្រុកកំណើត ភូមិឈូក ឃុំឧត្ដរមានជ័យ ស្រុកសំរោង ខេត្តឧត្ដរមានជ័យ។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ដោយសារជនបង្ក មានការខឹងនឹងជនរងគ្រោះ ជេរម្ដាយខ្លួន ពេលនោះជនបង្ក ក៏បានទាញយកដំបង ទៅវាយលើជនរងគ្រោះតែម្ដង៕

មតិយោបល់