ព័ត៌មានជាតិ

ឡិចស៊ីស៣៣០ បត់មិនប្រយត្ន័ បុករេហ្វ័រ បញ្ចប់ត្រឹមសំណង៥០ដុល្លារ!

ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាកឡិចសុីស៣៣០ បត់ឆ្វេងដៃឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ជ្រុលចង្កូតទៅបុករថយន្តរេហ្វ័រ កំពុងបើកបរតាមផ្លូវដូចគ្នា ចំផ្នែកខាងឆ្វេងខាងក្រោយ រងកាខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៥ មករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៦១ កែងនឹងផ្លូវ២៣០ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចសុីសRX៣៣០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2R-1574 បើកបរតាមបណ្តោយផ្លូវលេខ២៣០ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវលេខ២៦១ ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃ ខ្វះការប្រុងប្រយត្ន័ បានជ្រុលចង្កូចទៅបុករថយន្តមួយគ្រឿងម៉ាករេហ្វ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-6018 បើកបរដោយបុរសម្នាក់ចំផ្នែកខាងក្រោយលើកង់ខាងឆ្វេងបណ្តាលឲ្យរបកថ្នាំតិចតួច។ ចំណែករថយន្តបង្កខូចខាតកាងខាងមុខខាងស្តាំតិចតួចដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាងសម្រុះសម្រួលគ្នាដោយខាងភាគីរថយន្តបង្កសងសំណងទៅរថយន្តរងគ្រោះចំនួន៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់