ព័ត៌មានជាតិ

នៅមានអីទៀត! រកឃើញគោងៀត ម៉ឹកងៀត ទំពាំងបាយជូរក្រៀម កាហ្វេ និងជាច្រើនមុខទៀតខូចគុណភាព ក្នុងហាងកោះមាសមីនីម៉ាត

ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នេះ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធបានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ នៅផ្សារម្តុំតោពីរ និងតូបតាមឆ្នេរអូឈើទាល ។

ជាលទ្ធផល យើងបានរកឃើញ និងដកហូតទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ដែលហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួននៅក្នុង ហាងកោះមាសមីនីម៉ាត ដូចជា៖ គោងៀត ១២កញ្ចប់ x ៣៥g = ៤២០g , ម៉ឹកងៀត ៩ដុំ x ៣០g = ២៧០g , ទំពាំងបាយជូក្រៀម ៨ប្រអប់ x ២៥០g = ២០០០g , ម្សៅ Spirulina ១១កញ្ចប់ x ១០០g = ១១០០g , នំម្សៅត្រី ៣កញ្ចប់ x ២០g = ៦០g និងទំនិញក្នុងហាង GBT3 Mini Mart រកឃើញ កាហ្វេ Ye Ye ចំនួន១៣កញ្ចប់ x ១៨g =២៣៤g សរុបចំនួន ៤.០៨ Kgs យកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តដើម្បីធ្វើការកម្ទេចចោល៕

មតិយោបល់