ព័ត៌មានកីឡា

Monaco លុតមិនចំចៃ

ក្រុម AS Monaco បានបំបាក់ក្រុម Moulins Yzeure ក្នុងលទ្ធផល ៥-២ ក្នុង​ព្រឹត្តិការណ៍ Franch Cup យប់មិញនេះ ក្នុងការបន្តឡើងទៅកាន់វគ្គបន្ទាប់ទៀត នៃព្រឹត្តិការណ៍នេះ។

ថ្វីបើ Monaco មិនដាក់កីឡាករល្អៗ ឲ្យលេងទាំងអស់ ក្នុងជំនួបជាមួយក្រុម Moulins Yzeure ក៍ដោយ តែក្រុមកំពូលរបស់បារាំងមួយនេះ នៅតែអាចស៊ីយ៉ាងផុយនៅក្រុមមកពីលំដាប់ទាបមួយនេះ។ ៥គ្រាប់របស់ក្រុម Monaco រកបានដោយ កីឡាករ Guido Carrillo ចំនួន៣គ្រាប់ ដោយស៊ុតបាននៅនាទីទី១, ៤៩ និងនាទីទី៨៣ ខណៈ២គ្រាប់ទៀតរកបានដោយ ការស៊ុតរបស់កីឡាករ Stevan Jovetic ១គ្រាប់នៅនាទីទី៣៨ និងការស៊ុតបាល់ ១១ម៉ែត្ររបស់កីឡាករ Fabinho នៅនាទីទី៥៤។ ចំណែកក្រុមម្ចាស់ផ្ទះ Moulins Yzeure វិញ អាចវាយបកបានមកវិញ ចំនួន២គ្រាប់ផងដែរ ដែលស៊ុតបាល់ ១១ម៉ែត្របានដោយ កីឡាករ Elhadji Malick Seck នៅនាទីទី២៨ និងការទាត់​បញ្ចូលទីយ៉ាងល្អ របស់កីឡាករ Jeremy Hardouin នៅនាទីទី៤៤ ដែលធ្វើឲ្យក្រុមទាំង២ បញ្ចប់ក្នុងលទ្ធផល ៥-២ ។

ដូច្នេះហើយ ក្រុម Monaco បន្តឡើងទៅកាន់ជុំបន្តទៀត ស្របពេលដែលក្រុម Moulins Yzeure ត្រូវចាកចេញ ពី Franch Cup នេះ។

https://www.youtube.com/watch?v=MMa9Vb6FX50

មតិយោបល់