ក្រុម Paris Saint Germain បានបនក្តីសង្ឃឹម្តឡើងទៅកាន់វគ្គបន្ទាប់ទៀត ក្រោយពីបំបាក់ក្រុមម្ចាស់ផ្ទះ Rennes ក្នុងលទ្ធផល ៦-១ ក្រៅដី ដែលសុទ្ធសឹងជាការស៊ុតបញ្ចូលទីរបស់តារាឆ្នើមៗ របស់ក្រុមអ្នកមានបារាំងមួយនេះ។
ជាការពិតណាស់ ៦គ្រាប់របស់ក្រុម Paris Saint Germain រកបានដោយ ខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe ២គ្រាប់ស៊ុតបាននៅនាទីទី ៩ និងនាទីទ៧៥, ខ្សែប្រយុទ្ធប្រេស៊ីល Neymar ២គ្រាប់នៅនាទីទី ១៧ និងនាទីទី ៤៣, និងការស៊ុត២គ្រាប់របស់ខ្សែបម្រើប្រយុទ្ធអាហ្សង់ទីន Angel Di Maria នៅនាទីទី២៣ និងនាទីទី៧៤។ ចំណែកឯក្រុម Rennes វិញ អាចវាយបកមកវិញ បានត្រឹម១គ្រាប់វិញប៉ុណ្ណោះ ដែលស៊ុតបានដោយការទាត់បាល់ ១១ម៉ែត្ររបស់កីឡករ Benjamin Bourigeaud នៅនាទីទី៦៦។ តាមរយៈលទ្ធផលនេះ បង្ហាញឲ្យឃើញថា ក្រុមអ្នកមានបារាំង Paris Saint Germain គឺជាក្រុមដ៍ខ្លាំងមួយនាពេលបច្ចុប្បន្ននេះ ដែលមិនងាយមានក្រុមណាមួយអាចយកឈ្នះបានឡើយ នាពេលបច្ចុប្បន្ននេះ។
ម្យ៉ាងវិញទៀតនោះ នេះគឺជាការសម្ញែងឲ្យក្រុម Real Madrid បានមើលឃើញពីភាពខ្លាំងក្លារបស់ក្រុម បារាំងមួយនេះ នៅមុនការប្រកួត Champion League វគ្គ ១៦ក្រុមឈានចូលមកដល់ នៅខែក្រោយនេះ ដែលនេះគឺជាការត្រៀមខ្លួនយ៉ាងល្អ ក្នុងការទទួលក្រុមអធិរាជស Real Madrid ។



https://www.youtube.com/watch?v=i3TSLGZka9Q&spfreload=10
មតិយោបល់